Post News Media ព័ត៌មានអន្តរជាតិ ចិន និងរុស្ស៊...

ចិន និងរុស្ស៊ី បោះឆ្នោតគ្រាំទ្រលើសេចក្ដីសម្រេច របស់អង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆន្ទ ក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាងមុន ទៅលើកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលផ្លោង នាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។

ដំណោះស្រាយនេះ ត្រូវបានព្រាងឡើងដោយអាមេរិក ក្នុងនោះរួមមានទាំងវិធានការ ដើម្បីកាត់បន្ថយការនាំចូលប្រេង របស់របបមួយនេះ រហូតដល់ ៩០% ឯណ្ណោះ។

ដោយប្រទេសចិន និងរុស្ស៊ីដែលជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់កូរ៉េខាងជើង ក៏បានបោះឆ្នោតគាំទ្រ ចំពោះដំណោះស្រាយនេះផងដែរ។

សូមជំរាបថា កូរ៉េខាងជើង នឹងត្រូវស្ថិតនៅក្រោមការដាក់ទណ្ឌកម្មថ្មី ពីសំណាក់អាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ៕

Loading...