ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្សយ៉ាងតិច ៣០នាក់ បន្ទាប់ពីព្យុះ Tembin វាយប្រហារនៅហ្វីលីពីន

ហ្វីលីពីន: ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) នៅថ្ងៃសៅរ៍នេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានស្លាប់បន្ទាប់ពីព្យុះត្រូពិច Tembin បានវាយប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាមួយនឹងទឹកជំនន់ ព្រមទាំងការបាក់ដី។ នេះបើតាមយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។

អគ្គស្នងការប៉ូលិសនៃតំបន់ភាគខាងជើងកោះមីនដាណាវ លោក Lemuel Gonda បាននិយាយថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ គឺបណ្ដាលមកពីគ្រោះទឹកជំនន់។

សូមជំរាបថា មកទល់ពេលនេះការិយាល័យធំរបស់ NDRRMC នៅទីក្រុងម៉ានីល នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ អំពីតួលេខនៃអ្នកស្លាប់ និងរបួសនៅឡើយទេ៕

មតិយោបល់