Post News Media ព័ត៌មានអន្តរជាតិ កោះ​តៃ​វ៉ាន់ ...

កោះ​តៃ​វ៉ាន់ និងជប៉ុន កំពុងធ្វើឲ្យចិន ផ្ទុះកំហឹងជុំវិញកិច្ច​ព្រម​ព្រៀងនេសាទរួមគ្នា​ ​នៅ​ប្រជុំ​កោះ​តូចៗ​ដាច់​ស្រ​យាល

បរទេស: កិច្ច​ព្រម​ព្រៀងនេសាទរួមគ្នា រវាងកោះ​តៃវ៉ាន់ ​និង​​ជប៉ុននៅលើ​ផ្ទៃ​ទឹកដែលសម្បូរ​ទៅ​ដោយ​ត្រី​ ជុំ​វិញ​កោះ ​Okinotori ស្ថិត​នៅ​កណ្តាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក កំពុង​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ​ពីសំណាក់រដ្ឋាភិបាល​ក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

​កាល​ពី​ដើមសប្ដាហ៍មុន ​រដ្ឋាភិបាល​ប្រទេសទាំង​ពីរ ​បាន​បើក​កិច្ចពិភាក្សា​ឆ្ពោះ​ទៅ​រក​កិច្ចព្រម​ព្រៀង​មួយ​ ដែល​​អនុញ្ញាត​ឲ្យ​នាវា​កោះ​តៃវ៉ាន់​ប្រើ​ប្រាស់​ផ្ទៃ​ទឹកនៅ​ជុំវិញ​កោះ​ស្ទើរ​លិច​ទឹក ​​ស្ថិត​នៅ​ចម្ងាយ​១៧៤០​ គីឡូម៉ែត្រ ពី​ភាគ​ខាង​ត្បូង​រដ្ឋ​ធានី​តូក្យូ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នក​ស្រាវជ្រាវ​សមាគម​យុទ្ធ​សាស្រ្ត​កោះតៃវ៉ាន់ លោក Fabrizio Bozzato ​បាន​និយាយ​ថា «កិច្ច​ព្រម​ព្រៀង​មួយនេះ នឹងជាការបញ្ឆេះដល់ក្រុងប៉េកាំង ដោយចិនសំអាងហេតុផលថា វាជាការ​រំលោភ​គោល​នយោបាយ​ចិន​តែមួយ ​ដែលធ្វើឲ្យ​ប៉ះពាល់​អធិបតេយ្យ​ភាព​របស់​ប្រទេសខ្លួន»៕

Loading...