Post News Media ព័ត៌មានអន្តរជាតិ ព្យុះ​ត្រូពិក...

ព្យុះ​ត្រូពិក​ធិមប៊ិន( Tembin ) ឆក់យកជីវិត​មនុស្ស​ជិត​២០០​នាក់​នៅ​ហ្វីលីពីន

ព្យុះ​ត្រូពិក​ធិមប៊ិន( Tembin ) ឆក់យកជីវិត​មនុស្ស​ជិត​២០០​នាក់​នៅ​ហ្វីលីពីន

ហ្វីលីពីន(Update): ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) នៅថ្ងៃសៅរ៍នេះ បាននិយាយថា មនុស្សស្លាប់បានឈានដល់ជិត២០០នាក់ បានស្លាប់បន្ទាប់ពីព្យុះត្រូពិច Tembin បានវាយប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាមួយនឹងទឹកជំនន់ ព្រមទាំងការបាក់ដី។ នេះបើតាមយោងតាមសារព័រមានអង់គ្លេសBBCចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

បើយោងតាមមន្ត្រី​ខាង​គ្រោះ​មហន្តរាយ​បានមានប្រសាសន៍ថា មនុស្ស​ជាង​៧ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស ហ្វីលីពីន ក្រោយ​ពី​ព្យុះ​បាន​កើតឡើង ប៉ុន្តែ ប្រជាជន​ក្នុងស្រុកមួយចំនួន​មិន​ស្តាប់​តាម​ការ​ព្រមាន​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​នោះ​ទេ ហើយ​ក្រោយ​មក​ទើប​ពួកគេ​ដឹង​ថា ព្យុះ​នោះ​មាន​កម្លាំង​ខ្លាំង​ក្លា​ប៉ុណ្ណា។ ​

សូមជំរាបថា៖ ប្រទេស​ ហ្វីលីពីន ជួប​ព្យុះ​ប្រមាណ​២០​ដង​ជារៀងរាល់​ឆ្នាំហើយបណ្តាលឲ្យបានការខូចខាតជាច្រើន និងអ្នកស្លាប់រាប់រយនាក់ផងដែរ ៕

Loading...