Post News Media ព័ត៌មានអន្តរជាតិ លោក គីម ចុង អ...

លោក គីម ចុង អ៊ុន ថា« អង្គការ​សហប្រជាជាតិជាកូនអុករបស់អាមេរិក» ក្រោយការដាក់​ទណ្ឌកម្មមកលើប្រទេសកូរ៉េខាងជើង

កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ចុង អ៊ុន Kim Jong Un បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​របស់​អង្គការ​សហប្រជាជាតិ​មក​លើ​ខ្លួន​ថា​ជា សកម្មភាព​បង្ក​សង្គ្រាម‍ ជាមួយកូរ៉េខាងជើង។ នេះបើតាមរយ:សារព័ត៌មានCNN ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង បាននិយាយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សេចក្ដី​សម្រេច‍ របស់​អង្គការ​សហប្រជាជាតិ​នេះ។ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា សេចក្ដី​សម្រេច​នេះ​គឺ​ជា​លទ្ធផល​នៃ​អំពើ​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​មក​លើ​ជោគជ័យ​របស់​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​បន្ថែម​ទៀត​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​ទណ្ឌកម្ម​នោះ​សំដៅ​លើ​វិស័យ ឬ​ផ្នែក​ណា​ដែល​ជួយ​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង។

ការ​ប្រកាស​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​នេះ គឺ​មាន​បំណង​ចង់​តតាំង​ជាមួយ​អាមេរិក ដោយកូរ៉េខាងបាន​បញ្ជាក់​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​ចង់​មាន​សុវត្ថិភាព សហរដ្ឋ​អាមេរិក​ត្រូវតែ​លះបង់​គោល​នយោបាយ​បង្ក​ជម្លោះ​របស់​ខ្លួន​ចេញ៕

Loading...