Post News Media ព័ត៌មានអន្តរជាតិ រុស្ស៊ី នឹងបន...

រុស្ស៊ី នឹងបន្តប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅស៊ីរី ប្រសិនបើចាំបាច់

រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃច័ន្ទថា នឹងបន្តការប្រយុទ្ធប្រឆាំងអំពើភេវរកម្មដដែល ដោយរួមបញ្ចូលទាំងសកម្មភាព នៅក្នុងប្រទេសស៊ីរីផងដែរ ប្រសិនបើចាំបាច់។ នេះបើយោងតាមសារព័ត៌មាន Spunit ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងជំនួបជាមួយប្រធានក្រុមសភារុស្ស៊ី លោក ពូទីន បាននិយាយថា វត្តមានកងកម្លាំងខ្លួន នៅក្នុងប្រទេសស៊ីរី គឺពិតជាមិនចាំបាច់នោះទេ បើទោះបីជាឥទ្បូវនេះ យើងមានទីតាំងទាហានឈរជើងពីរកន្លែង នៅទីនោះក៏ដោយ ប៉ុន្តែពិតណាស់ថា រដ្ឋាភិបាលនឹងនៅតែបន្តប្រយុទ្ធប្រឆាំង អំពើភេរវកម្មដដែល ក្នុងករណីដែលចាំបាច់ណាមួយកើតទ្បើង ដោយរួមមានទាំងនៅដែនដីស៊ីរីផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហនេះ លោកប្រធានាធិបតី ក៏បានរំឭកឡើងវិញផងដែរថា បើទោះបីជាកម្រិតនៃការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងប្រទេសស៊ីរី មានទំហំតូចជាងមុនក៏ដោយ តែប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម នៅតែមានដដែរ៕

Loading...