Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង នឹងសាងសង់ប៉មមួយ ដើម្បីត្រួតពិនិត្យលើសកម្មភាពកូរ៉េខាងជើង

កូរ៉េ: ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងចាប់ផ្តើមការសាងសង់ប៉មត្រួតពិនិត្យមួយ ដើម្បីតាមដានគោលនយោបាយ របស់ក្រសួងការបរទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។

គម្រោងសាងសង់នេះដែរ ត្រូវបានអនុម័តនៅថ្ងៃអង្គារនេះ ក្នុងអំឡុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី ដើម្បីបង្កើតមេបញ្ជាការប៉ុស្តិ៍មួយ សម្រាប់ទទួលបន្ទុកគោលនយោបាយ ដែលជាប់ពាក់ព័ន្ធជាមួយកូរ៉េខាងជើង ដោយឲ្យវាស្ថិតនៅក្រោមអនុរដ្ឋមន្ត្រីការពារជាតិ ដែលការធ្វើយ៉ាងដូច្នេះ គឺជាយុទ្ធសាស្ត្រមួយ ក្នុងការការពារជាតិ។

សេចក្ដីប្រកាសថ្មីនេះ ត្រូវបានគេមើលឃើញថា ជាឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល ពីសំណាក់កូរ៉េខាងជើង ដើម្បីអាចធ្វើកិច្ចចរចាយោធា ក៏ដូចជាការកសាងទំនុកចិត្ត នៅក្នុងតំបន់យោធារវាងប្រទេសពីរ ឲ្យកាន់តែមានប្រសិទ្ធភាព។

សូមជំរាបថា មេបញ្ជាការប៉ុស្តិ៍នេះ នឹងត្រួតពិនិត្យនាយកដ្ឋានចំនួន ៤ រួមមាននាយកដ្ឋានឆ្លើយតបកម្មវិធីនុយក្លេអ៊ែរ នាយកដ្ឋានគោលនយោបាយ នាយកដ្ឋានគ្រប់គ្រងអាវុធ និងនាយកដ្ឋានគោលនយោបាយមីស៊ីល និងអវកាសរបស់ក្រុងព្យុងយ៉ាង៕

Loading...