ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី ២ វាយប្រហារនៅហ្វីលីពីន

ហ្វីលីពីន: វិទ្យាស្ថានសិក្សា​បាតុភូតភ្នំភ្លើង និងរញ្ជួយដី Phivolcs របស់​ហ្វីលីពីន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតមធ្យមពីរលើក បានវាយប្រហារនៅកោះលូហ្សុង ភាគខាងជើងប្រទេសហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។

តាមរបាយការណ៍របស់ Phivolcs បាននិយាយថា រញ្ជួយដីទី១ មានកម្រិត ៤,៨ រ៉ិចទ័រ បានវាយប្រហារនៅជម្រៅរាក់ ចម្ងាយ ៤ គីឡូម៉ែត្រពីភាគឦសាននៃទីប្រជុំជន Kayapa ក្នុងខេត្ត Nueva Vizcaya និងភាគខាងជើងទីក្រុងម៉ានីល ជាមួយនឹងជម្រៅ ៦ គីឡូម៉ែត្រ។

ចំណែកឯរញ្ជួយដីលើកទី២ មានកម្រិត ៣,៨ រ៉ិចទ័រ បានកើតឡើងនៅវេលាម៉ោង ១២ និង១៧ នាទីរសៀល ចម្ងាយ ៥ គីឡូម៉ែត្រពីភាគនិរតីនៃទីប្រជុំជន Kayapa ជាមួយនឹងជម្រៅ ១ គីឡូម៉ែត្រ។

ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនេះដែរ ត្រូវបាន Phivolcs អះអាងថា នឹងមិនបង្កឲ្យមានការខូចខាត ឬគ្រោះថ្នាក់ជាយថាហេតុណាមួយទ្បើយ៕

មតិយោបល់