Post News Media ព័ត៌មានអន្តរជាតិ ក្រុមអ្នកអភិវ...

ក្រុមអ្នកអភិវឌ្ឍមីស៊ីលកូរ៉េខាងជើង ត្រូវរងការវាប្រហារដោយទណ្ឌកម្មអាមេរិក

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មប្រឆាំងលើមន្ត្រីកូរ៉េខាងជើងពីររូប ដោយសំអាងថា ពួកគេបានដឹកនាំការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

ក្រសួងរតនាគារជាតិអាមេរិក បានកត់ឈ្មោះបុគ្គលពីររូបរបស់កូរ៉េខាងជើង ទី១.លោក Kim Jong-sik និងទី២.លោក Ri Pyong-chol ដោយបាននិយាយថា អ្នកទាំងពីរនេះ គឺជាមេដឹកនាំសំខាន់ៗ នៅក្នុងកម្មវិធីអភិវឌ្ឍមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

សូមជំរាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មថ្មី ប្រឆាំងកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលផ្លោង ពីសំណាក់របបមួយនេះ។

ពាក់ព័ន្ធ​នឹងបញ្ហានេះដែរ បានធ្វើឲ្យកូរ៉េខាងជើងមានការខឹងសម្បារយ៉ាងខ្លាំង ដោយបានហៅទង្វើនេះថា ជាសកម្មភាពបង្កសង្គ្រាម ខណ:ដែលបិទផ្លូវសេដ្ឋកិច្ចសរុបរបស់ខ្លួន៕

Loading...