Post News Media ព័ត៌មានអន្តរជាតិ រុស្ស៊ី ប្រាប...

រុស្ស៊ី ប្រាប់អាមេរិកថា ជារឿងមិនអាចទទួលយកបានទេ ខណ:ក្រុងវ៉ាស៊ីនតោន បង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ

រុស្ស៊ី: រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលខ្លួន មិនអាចទទួលយកបាននោះទេ ខណ:ដែលក្រុងវ៉ាស៊ីនតោន បានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយមានទាំងសង្គ្រាមវោហាសាស្ត្រ និងការបង្កើតមូលដ្ឋានយោធា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា លោក Lavrov បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយលោក Tillerson ។

ភាគីទាំងពីរជឿជាក់ថា ការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង បានបំពានទៅនឹងដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលតម្រូវឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សម្រាប់ដំណើរការចរចា ជាជាងការដាក់ទណ្ឌកម្ម។

នៅក្នុងអំឡុងការហៅទូរស័ព្ទ រវាងមន្ត្រីការទូតជាន់ខ្ពស់ទាំងពីររូប ពួកគេបានព្រមព្រៀងគ្នា បង្កើនការពិភាក្សាស្តីពីបញ្ហាយុទ្ធសាស្រ្ត ទាក់ទងនឹងស្ថេរភាព ដើម្បីរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ សម្រាប់ប្រទេសទាំងពីរផងដែរ៕

Loading...