Post News Media ព័ត៌មានអន្តរជាតិ ជប៉ុន កំពុង​ព...

ជប៉ុន កំពុង​ពិចារណា​ទិញ​យន្តហោះ​ចម្បាំង​ F-35 ជាច្រើន​គ្រឿង​ពីអាមេរិក

​ជប៉ុន: រដ្ឋាភិបាលក្រុងតូក្យូ កំពុងមានចំណាប់អារម្មណ៍​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង​ F-35 ជាច្រើនគ្រឿង ពីសំណាក់​ក្រុមហ៊ុន Lockheed Martin របស់អាមេរិក ដែលវាអាច​ហោះ​ឡើង​ក្នុង​រយ:​ចម្ងាយ​ខ្លី និង​អាច​ចុះចត​បញ្ឈរ​ STOVL ​បាន​លើ​នាវាចម្បាំង​ផងដែរ។​

កាលពី​ឆ្នាំ ២០១១ ជប៉ុនធ្លាប់​បានប្រកាស​ទិញ​យន្តហោះ F-35A ចំនួន ៤២ គ្រឿង ដែល​​ត្រូវបាន​ផលិតភាគច្រើន ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុកតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់យន្តហោះ F-35 ដែលជប៉ុន ត្រូវទិញពីក្រុមហ៊ុន Lockheed Martin នោះ​ គឺបាន​រចនា​ឡើង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ចេញពី​មូលដ្ឋាន​លំបាកៗ ​នៅ​ក្បែរ​តំបន់​ប្រយុទ្ធ​ជួរមុខ ក្នុងនោះវា​ក៏​អាច​ហោះហើរ ​ព្រមទាំង​ចុះចត​នៅលើ​ផ្លូវ​វែង​ត្រង់មូលដ្ឋានទ័ព​សំខាន់ៗ​ផងដែរ​។​

សូមជំរាបថា ការពង្រឹង​កម្លាំង​យោធា​ជប៉ុន នៅពេលនេះ បាន​ធ្វើឡើងខណ:​ដែល​ចិន​ បានបង្កើនការ​ចំណាយ​យោធាលើវិស័យ​ខ្លួន រហូតដល់​ទៅ ១៥០ ពាន់​លាន​ដុល្លារ ហើយក៏ចំពេលប្រទេស​ទាំងពីរ កំពុងមាន​បញ្ហា​ជម្លោះដែនទឹក ជាមួយគ្នាផងដែរ៕

Loading...