ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បណ្ដេញមន្ត្រីការទូតជាន់ខ្ពស់ វេណេហ្សុយអេឡាចេញពីប្រទេស

ប្រេស៊ីល: អាជ្ញាធរប្រេស៊ីល បានបណ្ដេញប្រមុខការទូតរបស់វេណេហ្សុយអេឡា គឺលោក Gerardo Delgado ចេញពីប្រទេសខ្លួន ក្រោយពីមានជម្លោះរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

ការផ្លាស់ប្តូរនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការសម្រេចចិត្ត របស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ក្នុងការបណ្តេញឯកអគ្គរដ្ឋទូតផ្ទាល់របស់ប្រេស៊ីល គឺលោក Ruy Pereira ចេញពីទីរដ្ឋធានី Caracas ។

ប្រទេសវ៉េណេហ្សុយអេឡា បាននិយាយថា សកម្មភាពមន្ត្រីការទូតប្រេស៊ីល បានប្រព្រឹត្តខុសទៅនឹងច្បាប់ប្រទេសខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់លើអតីតប្រធានាធិបតីឆ្វេងនិយមរបស់ពួកគេ គឺលោកស្រី Dilma Rousseff ។

សូមជំរាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន វេណេហ្ស៊ុយអេឡា ក៏បានបណ្តេញរដ្ឋមន្ត្រីក្រសួងការងារកាណាដាមួយរូបផងដែរ ដោយចោទប្រកាន់គាត់ថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន។

ជុំវិញបញ្ហានេះដែរ បានធ្វើឲ្យប្រទេសកាណាដា សងសឹកទៅវិញ ដោយបានបណ្ដេញឯកអគ្គរដ្ឋទូតវ៉េណេហ្សុយអេទ្បា គឺលោក Wilmer Barrientos Fernandez និងភារ:ធារីរបស់លោក Ángel Herrera ចេញពីប្រទេសខ្លួនផងដែរ៕

មតិយោបល់