Post News Media ព័ត៌មានអន្តរជាតិ ផ្ទុះគ្រាប់បែ...

ផ្ទុះគ្រាប់បែកមួយ នៅផ្សារទំនើបទីក្រុងរុស្ស៊ី រងរបួសមនុស្ស ១០ នាក់

រុស្ស៊ី: ក្រុមអាជ្ញាធរក្នុងប្រទេស បាននិយាយកាលពីថ្ងៃពុធថា មានករណីផ្ទុះគ្រាប់បែកកែច្នៃមួយ នៅឯផ្សារទំនើប ក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី បានបណ្ដាលឲ្យមនុស្ស ១០ នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

គណ:កម្មាធិការប្រឆាំងអំពើភេរវកម្មរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ទីបញ្ជាការប្រតិបត្តិការរបស់ខ្លួន កំពុងសម្របសម្រួលដល់សកម្មភាពរបស់ភ្នាក់ងារសង្គ្រោះបន្ទាន់ ក៏ដូចជាសន្តិសុខ និងកងកម្លាំងអនុវត្តច្បាប់ ដើម្បីចាត់វិធានការស្វែងរកអ្នក ដែលជាប់ពាក់ព័ន្ធ ក្នុងការប្រព្រឹត្តបទល្មើសនេះ។

ឧបទ្ទវហេតុនេះដែរ បានកើតឡើងនៅវេលាម៉ោងប្រហែល ៦ និង៤៥ នាទីល្ងាច ដោយឧបករណ៍ផ្ទុះមួយ ត្រូវបានដាក់នៅក្នុងទ្បាំងបិទជិតមួយ នៅឯផ្សារទំនើបភាគខាងជើងទីក្រុង រួចក៏បានបំផ្ទុះវាឡើង ដែលបណ្តាលឲ្យមានអ្នករងរបួស និងបផ្លិចបំផ្លាញដល់ហាងផងដែរ។

សូមជំរាបថា មនុស្សរាប់សិបនាក់ ត្រូវបានគេជម្លៀសខ្លួនចេញ ទៅកាន់កន្លែងសុវត្ថិភាព បន្ទាប់ពីកើតហេតុការណ៍ផ្ទុះនៅទីតាំងនោះ៕

Loading...