Post News Media ព័ត៌មានអន្តរជាតិ លោក ពូទីន នឹង...

លោក ពូទីន នឹងក្លាយជាមេដឹកនាំបម្រើការជាងគេបំផុត ក្នុងប្រទេសរុស្ស៊ី

រុស្ស៊ី:​ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធបានបំពេញសារ ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីថ្មី សម្រាប់ដំណើរការបោះឆ្នោតនាឆ្នាំ ២០១៨ខាងមុខ នៅមួយថ្ងៃបន្ទាប់ពីអ្នកនយោបាយរាប់រយនាក់ ក៏ដូចជាតារា និងកីឡាករល្បីៗជាច្រើន បានឃោសនាគាំទ្ររូបលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

លោក ពូទីន បានទៅកាន់គណ:កម្មាធិការបោះឆ្នោតកណ្តាល ជាមួយការប្រគល់លិខិតឆ្លងដែនផ្ទាល់ខ្លួន និងហត្ថលេខាអ្នកគ្រាំទ្ររូបលោកចំនួន ៣០០,០០០ នាក់ ស្របតាមតម្រូវការច្បាប់របស់ប្រទេស សម្រាប់អ្នកដែលចង់ឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតី។

មេដឹកនាំដ៏មានឥទ្ធិពល វ័យ ៦៥ឆ្នាំ ដែលតែងតែទទួលជ័យជម្នះ សម្រាប់ការប្រកួតប្រជែង​ នៅក្នុងការបោះឆ្នោត ជាមួយបេក្ខភាពគណបក្សប្រឆាំងជាច្រើនរូបកន្លងមក ត្រូវបានគេរំពឹងទុកថា នឹងអាចបន្តអាណត្តិរបស់ខ្លួន រហូតដល់ឆ្នាំ ២០២៤ ដែលធ្វើឲ្យលោក ក្លាយជាអ្នកដឹកនាំរុស្ស៊ីបម្រើការយូរជាងគេបំផុត ចាប់តាំងពីការបង្កើតរបបកុម្មុនិស្ត របស់មេដឹកនាំផ្តាច់ការ លោក យ៉ូសែប ស្តាលីន៕

Loading...