ព័ត៌មានអន្តរជាតិ

ចិន ធ្វើតេស្តមីស៊ីលផ្លោងថ្មី បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ HGV

ចិន: ក្រុមមន្ត្រីអាមេរិក បានបញ្ជាក់នៅពេលថ្មីនេះថា កងកម្លាំងរ៉ុកកែតរំដោះប្រជាជនចិន បានធ្វើតេស្តបាញ់មីស៊ីលផ្លោងថ្មី ចំនួនពីរលើក ដែលបំពាក់ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ HGV ជាប្រភេទអាវុធមានល្បឿនលឿនជាងសំទ្បេង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។

ប្រភពដដែល បានអះអាងថា ការបាញ់មីស៊ីលផ្លោង DF-17 របស់រដ្ឋាភិបាលក្រុងប៉េកាំងចំនួនពីរលើក ត្រូវបានធ្វើឡើងនៅថ្ងៃទី១ និងទី ១៥ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អាមេរិក និងរុស្ស៊ី ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ ក្នុងការលុបបំបាត់ការសាកល្បងអាវុធប្រភេទនេះ ប៉ុន្តែមិនមានប្រទេសណាមួយ ត្រូវបានគេដឹងទេថា បានធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ HGV ក្នុងគោលបំណងប្រើប្រព័ន្ធនេះ សម្រាប់ប្រតិបត្តិការនោះទេ៕

មតិយោបល់