Post News Media ព័ត៌មានអន្តរជាតិ ទំនាក់ទំនងអាម...

ទំនាក់ទំនងអាមេរិក និងរុស្ស៊ី ធ្លាក់ក្នុងកម្រិតទាបបំផុត

អាមេរិក: អ្នកជំនាញអាមេរិក បាននិយាយថា ទំនាក់ទំនងរវាងសេតវិមាន និងវិមានក្រឹមទ្បាំង នៅតែមានកម្រិតទាបនៅឡើយ នៅចុងឆ្នាំនេះ ហើយបញ្ហាចម្រូងចម្រាស់ដាក់គ្នា មិនត្រូវបានគេរំពឹងថា អាចនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខនោះទេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។

លោក Fellow Darrell West មកពីវិទ្យាស្ថាន Brookings បានប្រាប់ភ្នាក់ងារស៊ិនហួថា « បច្ចុប្បន្ន ទំនាក់ទំនងរបស់អាមេរិក ជាមួយប្រទេសរុស្ស៊ី កំពុងស្ថិតក្នុងកម្រិតទាបបំផុត»។

ដោយលោកបានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូ នៅតែមានការខ្វែងគំនិតដាក់គ្នា ទាក់ទងនឹងសង្គ្រាមនៅស៊ីរី ក៏ដូចជាជម្លោះនៅអ៊ុយក្រែន ព្រមទាំងការចូលជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ កន្លងទៅ៕

Loading...