Post News Media ព័ត៌មានអន្តរជាតិ អាមេរិក កំពុង...

អាមេរិក កំពុងអភិវឌ្ឍមីស៊ីលមួយប្រភេទ ដើម្បីការពារការគំរាមគំហែងដែនអាកាស

អាមេរិក: ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin បានប្រកាសកាលពីថ្ងៃពុធថា មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសអាមេរិក បានប្រគល់ប្រាក់ដែលជាកិច្ចសន្យាជាង ១០០ លានដុល្លារដល់ក្រុមហ៊ុន​ ដើម្បីអភិវឌ្ឍមីស៊ីលមួយប្រភេទ ដោយប្រើបណ្ដាញសហការរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងដែនអាកាស នៅជុំវិញពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។

មន្ទីរពិសោធន៍នេះ ត្រូវបានសហការជាមួយក្រុមហ៊ុន Lockheed Martin និង Northrop Grumman ក្នុងការបញ្ចប់គម្រោងអភិវឌ្ឍមីស៊ីល ដែលមានតម្លៃថោកសមរម្យនេះ ត្រឹមរយ:ពេល ៥ ឆ្នាំ ដែលជាការធ្វើការរួមគ្នា ដើម្បីការពារដែនអាកាសរបស់ពួកគេ ពីសំណាស់សត្រូវ។

មីស៊ីលនេះ អាចត្រូវបានគេរចនាទ្បើង ដើម្បីបង្កើនម៉ូឌុល ដោយបញ្ចូលនូវបច្ចេកវិទ្យាទំនើប ដូចជាក្បាលនុយក្លេអ៊ែរ និងម៉ាស៊ីនដែលមានប្រសិទ្ធភាពកាន់តែច្រើន នៅពេលដែលប្រព័ន្ធទាំងនោះ ត្រូវបានបើកឲ្យដំណើរការ៕

Loading...