ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល វាយប្រហារដែនអាកាសប៉ាទ្បេស្ទីន បន្ទាប់ពីរងការបាញ់គ្រាប់រ៉ុក្កែត

អ៊ីស្រាអែល: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងពួក​ជ្រុល​និយម​ប៉ាឡែស្ទីន ​Hamas ពីរកន្លង នៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយការបាញ់កាំភ្លើង និងវាយប្រហារផ្លូវអាកាស បន្ទាប់ពីរងការបាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្គាហ្សាមកកាន់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។

កងទ័ពអ៊ីស្រាអែល បាននិយាយនៅលើគេហទំព័រ Twitter កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារមីស៊ីល Iron Dome របស់ខ្លួន បានស្ទាក់ចាប់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។

ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា មីស៊ីលអ៊ីស្រាអែលចំនួន ៦ គ្រាប់ ត្រូវបានបាញ់ចូលមកកាន់ទឹកដីរបស់ពួកគេ៕

មតិយោបល់