Post News Media ព័ត៌មានអន្តរជាតិ កាន់តែទ្បើងកម...

កាន់តែទ្បើងកម្ដៅ! ចិនឆ្លើយថាទេ ខណ:អាមេរិកចោទថា រំលោភបំពានទណ្ឌកម្មអន្តរជាតិ

បរទេស: កាន់តែមើលមុខដាក់គ្នាលែងចំ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលចិនថា កំពុងល្មើសនឹងទណ្ឌកម្មអន្តរជាតិ ដោយបានបិទ​ភ្នែក​​ធ្វើជា​មិនដឹង​ ហើយបន្តផ្ទេរ​ប្រេង​ទៅឲ្យ​ប្រទេស​កូរ៉េខាងជើង​ ខណ:ដែលរឿងនេះ ត្រូវបានក្រុងប៉េកាំង ធ្វើការច្រានចោលផងដែរ។

លោក ត្រាំ បានសរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ​ថា មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលចិន បានអនុញ្ញាតឲ្យប្រេងហូរចូល ទៅក្នុងប្រទេសកូរ៉េខាងជើង ដោយលោក បានរិះគន់ក្រុងប៉េកាំងថា ​វា​នឹងមិន​ក្លាយជា​ដំណោះស្រាយ​មិត្តភាព​នោះទេ ចំពោះបញ្ហា​កូរ៉េខាងជើង​ ប្រសិនបើ​រឿងនេះ នៅតែ​បន្ត​កើតឡើង​នោះ​​។​

កាល​ពី​សប្តាហ៍​មុន ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី ប្រឆាំងនឹងក្រុងព្យុងយ៉ាង ​ដោយបានដាក់​កំហិត​ការនាំ​ប្រេង​ចូល​របស់​កូរ៉េខាង​ជើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការសាក​ល្បង​មីស៊ី​លផ្លោងអន្តរទ្វីប នា​ពេល​ថ្មី​ៗ​​របស់​របបដាច់ស្រយាលមួយនេះ។​

សូមជំរាបថា ពាក់ព័ន្ធនឹងរបាយការណ៍ ​នាវា​ចិន​ជាច្រើន​គ្រឿង បានលក់​ប្រេង​ទៅឲ្យ​នាវា​កូរ៉េខាងជើង​រាប់សិប​ដង ចាប់តាំងពី​ខែតុលា​កន្លងមក​នោះ ត្រូវបានអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុន​យី​ង ច្រានចោលផងដែរ ដោយអះអាងថា រឿងនេះពុំមែនជាពិត​នោះទេ​ ខណ:លោកស្រី បានបញ្ជាក់ថា រដ្ឋាភិបាល​ខ្លួន មិនបាន​អនុញ្ញាតឲ្យ​ពលរដ្ឋ ឬ​ក្រុមហ៊ុន​របស់ខ្លួន ​ចូលរួម​ក្នុង​សកម្មភាព​ណាមួយ ដែល​រំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ឡើយ​៕

Loading...