Post News Media ព័ត៌មានអន្តរជាតិ យន្តហោះមួយគ្រ...

យន្តហោះមួយគ្រឿង ធ្លាក់ចូលក្នុងទន្លេនៅអូស្ត្រាលី ស្លាប់មនុស្ស ៦ នាក់

អូស្ត្រាលី: តាមប៉ូលិស បាននិយាយថា​ មនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលយន្តហោះមួយគ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេមួយ កាលពីថ្ងៃអាទិត្យ នៅប្រទេសអូស្ត្រាលី ខណ:មូលហេតុគ្រោះថ្នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

យន្ដហោះនេះ បានចុះចតនៅទន្លេ Hawkesbury ក្បែរតំបន់ជាយក្រុង Cowan ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុងស៊ីដនី។

ក្រោយកើតហេតុ ប៉ូលិសបាននិយាយថា អ្នកមុជទឹកបានរកឃើញសាកសពមនុស្ស ៦ នាក់ ប៉ុន្តែអត្តសញ្ញាណរបស់ជនរងគ្រោះ ពុំទាន់ត្រូវបានបង្ហាញនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ ប្រភពព័ត៌មានក្នុងស្រុកមួយ បានរាយបាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានអ្នកដំណើរ ៤ នាក់ ជាជនជាតិអង់គ្លេស៕

Loading...