ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីចាត់វិធានការលើកូរ៉េខាងជើង

ជប៉ុន: នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កូរ៉េខាងជើង នៅតែបន្តសកម្មបង្កហេតុដដែល ហើយរឿងមួយនេះ រដ្ឋាភិបាលក្រុងតូក្យូ មិនអាចទទួលយកបានទ្បើង ដោយអះអាងថា នឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រឆាំងនឹងការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក អាបេ បាននិយាយថា «វាមិនមែនជាការបំផ្លើសទេ ដែលនិយាយថា បរិយាកាសសន្តិសុខជុំវិញជប៉ុន ស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២»។

ដោយលោកបានបន្ថែមថា ការបង្កើនសម្ពាធលើកូរ៉េខាងជើង រួមទាំងការធ្វើការងារជាមួយសហគមន៍អន្តរជាតិ គឺលោកនឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាគំរាមគំហែង សំណាក់រដ្ឋាភិបាលកូរ៉េខាងជើង៕

មតិយោបល់