Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ន...

កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងបើកកិច្ចចរចារួមគ្នា នៅថ្ងៃទី៩ ខែមករាខាងមុខ

កូរ៉េ: មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូល នឹងធ្វើកិច្ចចរចាជាផ្លូវការរួមគ្នា បន្ទាប់ពីកូរ៉េខាងជើង បានជូនដំណឹងពីការទទួលយកសំណើរបស់កូរ៉េខាងត្បូង សម្រាប់ការចរចារវាប្រទេសទាំងពីរ នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

មន្ត្រីកូរ៉េខាងជើងម្នាក់ បានប្រាប់ភ្នាក់ងារ AFP ថា «នៅព្រឹកនេះ កូរ៉េខាងជើង បានផ្ញើសារទៅភាគីរបស់ខ្លួន ដោយនិយាយថា រដ្ឋាភិបាលពួកគេព្រមទទួលយកសំណើរបស់កូរ៉េខាងត្បូង ដើម្បីបើកឲ្យមានកិច្ចចរចាអន្តរកូរ៉េ នៅថ្ងៃទី៩ ខែមករាខាងមុខ»។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅ Panmunjom ជាភូមិមានសន្ធិសញ្ញាបទឈប់បាញ់គ្នា នៅក្នុងតំបន់គ្មានយោធា ដែលបានបែងចែកប្រទេសទាំងពីរ៕

Loading...