ព័ត៌មានអន្តរជាតិ

រថយន្តដឹកទំនិញ បុករថភ្លើងលាន់ឮដូចរន្ទះ ស្លាប់ ១៨ នាក់ និងរបួសរាប់រាយនាក់ នៅអាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្ស ១៨ នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជាង ២០០ នាក់ទៀត បានរងរបួស បន្ទាប់ពីរថភ្លើង ប៉ះគ្នាជាមួយរថយន្តដឹកទំនិញ នៅប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

ប្រភពពីអាជ្ញាធរ បាននិយាយថា អ្នកដំណើរជាច្រើន បានធ្វើដំណើរទៅផ្ទះរបស់ពួកគេ ក្រោយថ្ងៃឈប់សម្រាក តាមរយ:រថភ្លើង ដោយនៅពេលនោះ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង បានបើកមកបុកទូរថភ្លើងពេញទំហឹង បណ្ដាលឲ្យរថភ្លើងខ្ទាតចេញពីផ្លូវ៕

មតិយោបល់