ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆេះជិតអគារ Trump Tower របស់ប្រធានាធិបតីអាមេរិក រងរបួសមនុស្ស ២នាក់

អាមេរិក: មនុស្ស ២ នាក់ បានរងរបួស ដោយម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអគ្គិភ័យឆេះអគារមួយ នៅទីក្រុងញូវយ៉ក នាព្រឹកថ្ងៃច័ន្ទនេះ ក្បែរអគារកប់ពពក Trump Tower របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Channel news Asia ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរាយការណ៍ដំបូងថា ពុំមានអ្នករងរបួសនោះទេ ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ អាចនឹងគំរាមកំហែងដល់អាយុជីវិត ខណ:ម្នាក់ទៀតរងរបួសស្រាលប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីនេះ កូនប្រុសរបស់លោក ត្រាំ ម្នាក់ឈ្មោះ Eric Trump បាននិយាយនៅលើបណ្តាញសង្គម Twitter ថា វាជាអគ្គីសនីតូចមួយ ដែលឆេះនៅប៉មនៃដំបូលអគារដ៏ត្រជាក់។

អ្នកនាំពាក្យរបស់នាយកដ្ឋានលោក Ken Reilly បាននិយាយថា ប្រហែលជាជាង ៩០ នាទីប៉ុណ្ណោះ ក្រោយហេតុការណ៍នេះ គឺមានអ្នកពន្លត់អគ្គិភ័យចំនួន ៨៤ នាក់ និងរថយន្តពន្លត់ ២៦ គ្រឿង នៅតែមានវត្តមាននៅកន្លែងកើតហេតុ៕

មតិយោបល់