ព័ត៌មានអន្តរជាតិ

អាមេរិក លក់គ្រាប់មីស៊ីល បាញ់ទម្លាក់មីស៊ីលផ្លោងទៅឲ្យជប៉ុន ក្នុងទឹកប្រាក់ចំនួន ១៣៣ លានដុល្លារ

អាមេរិក: ទីភ្នាក់ងារសហព័ន្ធការពារជាតិអាមេរិក បានប្រកាសថា ក្រសួងការបរទេសខ្លួន បានចុះហត្ថលេខាលើសំណើរបស់ជប៉ុន ក្នុងការទិញគ្រាប់មីស៊ីល បាញ់ទម្លាក់មីស៊ីលផ្លោងប្រភេទ Standard Missile-3 Block IIA ក្នុងតម្លៃ ១៣៣.៣ លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។

តាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានស្នើសុំឲ្យមានការលក់គ្រាប់មីស៊ីល​ប្រភេទ Standard Missile-3 Block IIA ចំនួន ០៤គ្រាប់, មីស៊ីល MK 29 missile canisters ចំនួន ០៤គ្រាប់ និង ប្រព័ន្ធបន្ទាប់បន្សំមួយចំនួនទៀតពីសំណាក់រដ្ឋាភិបាលអាមេរិក។

ខណ:មីស៊ីល SM-3 នេះ គឺជាផ្នែកមួយនៃប្រព័ន្ធការពារមីស៊ីលដ៏ចម្បង បានទទួលការរិះគន់ពីណាតូ នៅក្នុងទ្វីបអ៊ឺរ៉ុប ដែលវាត្រូវបានដាក់ពង្រាយ នៅលើនាវារបស់កងទ័ពជើងទឹកអាមេរិក៕

មតិយោបល់