Post News Media ព័ត៌មានអន្តរជាតិ យន្តហោះចម្បាំ...

យន្តហោះចម្បាំង J-16 ថ្មីជាច្រើនគ្រឿង កំពុងដាក់ឲ្យប្រើនៅក្នុងកងកម្លាំងអាកាសរបស់​ចិន

ចិន: យន្តហោះចម្បាំងចិន J-16 ត្រូវបានគេណែនាំដាក់ឲ្យប្រើ នៅក្នុងកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជនចិន (PLAAF) យ៉ាងសម្ងាត់ ដែលវាមានល្បឿនលឿនជាងយន្តហោះចម្បាំងជំនាន់ទីប្រាំ J-20 បើទោះបីប្រទេសនេះ កំពុងមានការតាមដានយ៉ាងយកចិត្តទុកដាក់ ពីអន្តរជាតិក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

យ៉ាងហោចណាស់យន្តហោះចម្បាំង J-16 ថ្មីចំនួនពីរគ្រឿង ត្រូវបានគេបន្ថែម ឬកំពុងតែធ្វើការផ្លាស់ប្តូរ ទៅជាយន្តហោះចម្បាំង J-16 ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានកត់សម្គាល់ថា យន្តហោះ J -16 ចំនួន ៣គ្រឿង គឺ 172nd, 173rd និង 98th ត្រូវបានបន្ថែមចូលទៅក្នុង PLAAF ៕

Loading...