ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថាបំណងអាមេរិកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺជាការប៉ុនប៉ងទាំងអស់សង្ឃឹម

អ៊ីរ៉ង់: រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif កាលពីថ្ងៃសុក្របាននិយាយថា គោលបំណងប្រកាសដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ក្នុងឆ្នាំ ២០១៥ គឺជាការប៉ុនប៉ងទាំងអស់សង្ឃឹម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

នយោបាយរបស់លោក ត្រាំ និងសេចក្តីប្រកាស ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងពហុភាគីដ៏រឹងមាំនោះ គឺជាការប្រឹងប្រែងដ៏ឥតប្រយោជន៍។

ដោយលោកបានបន្តថា « កិច្ច​ព្រមព្រៀង JCPOA ដែលត្រូវ​បានចុះហត្ថលេខា​ដោយអ៊ីរ៉ង់ សហភាពអឺរ៉ុប និងមហា​អំណាច​ពិភពលោក​ទាំង០៦ (អា​មេ​រិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់) មិនអាចចរចារទ្បើងវិញបានទេ បើទោះបីជាអាមេរិកមិននឿយហត់ ក្នុងការនិយាយពីវាម្ដងហើយម្ដងទៀតក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ ម្នាក់​ បាននិយាយថា ប្រធានាធិបតីអាមេរិក កំពុងស្វែងរកនូវការជួសជុល កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រឡើងវិញ ជាមួយបណ្តាប្រទេសអ៊ឺរ៉ុប ក្នុងរយ:ពេល ១២០ ថ្ងៃទៀត ឬលោកនឹងទាញអាមេរិកចេញ ពីសន្ធិសញ្ញាពហុភាគីនេះតែម្ដង៕

មតិយោបល់