ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលហ្វ៊ីលីពីន ព្យាយាមបិទគេហទំព័រឯករាជ្យមួយ បន្ទាប់ពីចុះផ្សាយរិះគន់លោក Duterte

ហ្វ៊ីលីពីន: រដ្ឋាភិបាលហ្វីលីពីន បានព្យាយាមបិទគេហទំព័រព័ត៌មានឯករាជ្យមួយ ដែលបានបោះពុម្ពផ្សាយនូវរឿងរ៉ាវរិះគន់ អំពីប្រធានាធិបតីលោក Rodrigo Duterte ខណ:អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាននិយាយថា វាជាការវាយប្រហារលើ សិទ្ធិសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

គណ:កម្មការមូលបត្រហ្វីលីពីន ហៅកាត់ SEC បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានដកហូតការចុះបញ្ជីរបស់ក្រុមហ៊ុនសារព័ត៌មាន Rappler ដោយលើកឡើងអំពីការរំលោភបំពាន នៃភាពជាកម្មសិទ្ធិ និងការគ្រប់គ្រងពីសំណាក់បរទេសរបស់អង្គការព័ត៌មាន ដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីល។

SEC ជាទីភ្នាក់ងារមួយ ស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដែលជាអ្នកទទួលខុសត្រូវចំពោះការអនុវត្តន៍ច្បាប់មូលបត្រ និងច្បាប់វិនិយោគ ក៏ដូចជាការរក្សាបញ្ជីឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសផងដែរ។

សូមជំរាបថា វាជាលើកដំបូងហើយ ដែល SEC បានធ្វើការបិទក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ នៅក្នុងប្រទេហ្វីលីពីន៕

មតិយោបល់