Post News Media ព័ត៌មានអន្តរជាតិ ប្រធានាធិបតីច...

ប្រធានាធិបតីចិន ប្រាប់លោក ត្រាំ ថាចិនត្រៀមខ្លួនរួចជាស្រេច ជាមួយអាមេរិក ជុំវិញរឿងនុយក្លេអ៊ែរកូរ៉េខាងជើង

ចិន: ប្រព័ន្ធផ្សព្វផ្សាយក្រុងប៉េងកាំង បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំមហាអំណាចលោក ដូណាល ត្រាំ ក្នុងជំនួបមួយតាមទូរស័ព្ទ នៅថ្ងៃអង្គារនេះថា ការបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ ចិននឹងនៅតែបន្តធ្វើវាដដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

ដោយលោក ស៊ី បាននិយាយថា ការរួបរួមគ្នាដើម្បីការដោះស្រាយក្នុងបញ្ហានេះ គឺពិតជាមានសារ:សំខាន់ខ្លាំងណាស់។

ការថ្លែងរបស់លោក បានកើតទ្បើងចំពេលដែលមន្ត្រីជាន់ខ្ពស់ការទូតមកពីបណ្ដាលប្រទេស ២០ នឹងជួបប្រជុំគ្នានៅទីក្រុង Vancouver របស់ប្រទេសកាណាដានៅថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំកំពូលមួយ ស្ដីពីការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងការបង្កើនសម្ពាធផ្នែកការទូត ក៏ដូចជាហិរញ្ញវត្ថុទៅលើក្រុងព្យុងយ៉ាង ដើម្បីបញ្ចប់កម្មវិធីអាវុធរបស់របបមួយនេះ៕

Loading...