Post News Media ព័ត៌មានអន្តរជាតិ First News៖​ ...

First News៖​ ករណីផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លា កក្រើកនៅរដ្ឋធានីសូម៉ាលី

សូម៉ាលី: នៅមុននេះបន្តិចមានសេចក្ដីរាយការណ៍មកថា មានករណីផ្ទុះគ្រាប់បែកដ៏ធំមួយ បានផ្ដោតទៅលើទីតាំងកងកម្លាំងសន្ដិសុខ ត្រូវបានបន្លឺទ្បើងយ៉ាងខ្លាំង នៅថ្ងៃអង្គារនេះ ក្នុងសង្កាត់ Wardhigley នៃរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា គ្រាប់បែកនោះ បានផ្ទុះតាមដងផ្លូវ ដែលមានគោលដៅវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស នៅហារីយ៉ាលែន ហើយមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ៕

Loading...