Post News Media ព័ត៌មានអន្តរជាតិ កងកម្លាំងអាកា...

កងកម្លាំងអាកាសអាមេរិក បញ្ជូនយន្តហោះចម្បាំងទៅកាន់ឧបទ្វីបកូរ៉េ

អាមេរិក: តាមរបាយការណ៍ជាច្រើនកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា យន្តហោះចម្បាំង EC-130H របស់អាមេរិក ដែលមានសមត្ថភាពក្នុងវាយប្រហារយន្តហោះសត្រូវ ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានកងទ័ពអាកាស Osan របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

ទោះបីជាវាមិនទាន់ច្បាស់ថា ហេតុអ្វីបានជាយន្តហោះចម្បាំងនេះ ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាននោះក៏ពិនមែន តែអ្នករិះគន់មួយចំនួន បានប៉ាន់ស្មានថា វាអាចត្រូវបានប្រើដើម្បីប្រមូលទិន្នន័យពីយោធារបស់កូរ៉េខាងជើង ក្នុងអំឡុងការប្រកួតកីទ្បាអូឡាំពិករដូវរងាឆ្នាំ ២០១៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែកុម្ភ:នាពេលខាងមុន។

កងទ័ពអាកាសអាមេរិក បានហៅការដាក់ពង្រាយនេះថា ជាប្រព័ន្ធអាវុធយុទ្ធសាស្ត្រ ដែលអាចប្រើក្នុងការឆាឆៅទីបញ្ជាការសត្រូវ ក៏ដូចជាការគ្រប់គ្រងទំនាក់ទំនង និងរំខានដល់ការសម្របសម្រួលរបស់គូកម្លាំងសត្រូវ៕

Loading...