Post News Media ព័ត៌មានអន្តរជាតិ មនុស្សរាប់ពាន...

មនុស្សរាប់ពាន់នាក់ បានភៀសខ្លួនចេញ ខណ:ភ្នំភ្លើងរៀបនឹងផ្ទុះ នៅហ្វីលីពីន

ហ្វីលីពីន: ខណ:ដែលភ្នំភ្លើងមួយ កំពុងស្ថិនៅលើគែមនៃការផ្ទុះដ៏ធំ បានបង្ខំឲ្យពលរដ្ឋហ្វីលីពីនជាង ៣៧,០០០ នាក់ នាំគ្នាភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

ភ្នំភ្លើង Mt Mayon មានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល បានខ្ជាក់កម្អែផេះរាលដាលកាន់តែខ្លាំង តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន រហូតដល់ពេលនេះ ខណ:ដែលអាជ្ញាធរ កំពុងត្រៀមខ្លួនទប់ទល់ នៅក្នុងករណីផ្ទុះដ៏ធំមួយនេះ។

សូមជំរាបថា ទីភ្នាក់ងារស្រាវជ្រាវ និងទប់ស្កាត់បន្ទុះភ្នំភ្លើងក្នុងស្រុក បានដាក់ការព្រមានស្ដីពីការប្រកាសអាសន្នជាលើកទីបីហើយ ដែលមានន័យថា ភ្នំភ្លើងមួយនេះ អាចនឹងមានការផ្ទុះទ្បើង នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ ឬជាច្រើនថ្ងៃទៅមុខទៀត៕

Loading...