Post News Media ព័ត៌មានអន្តរជាតិ ផ្ទុះការបាញ់ប...

ផ្ទុះការបាញ់ប្រហាររវាងយោធាឥណ្ឌា និងប៉ាគីស្ថាន ស្លាប់និងរបួស ៦នាក់

ឥណ្ឌា: យ៉ាងហោចណាស់ជនស៊ីវិល ២នាក់ ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន នៅទីតាំងរបស់ពួកគេ និងតំបន់ស៊ីវិល តាមបន្ទាត់ព្រំដែនអន្តរជាតិកាស្មៀរ ដែលបានរំលោភលើបទឈប់បាញ់គ្នា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

ការប៉ះទង្គិចដោយអាវុធនេះ បានកើតឡើងវេលាម៉ោង ៧ ព្រឹក នៅតំបន់ R S Pora, Arnia, Chadwal និង Ramgarh តាមបណ្ដោយព្រំដែនអន្តរជាតិ នៅស្រុក Jammu និង Samba ដោយត្រូវបានគេរំពឹងថា នឹងកើតមានជាបន្តបន្ទាប់ទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរបានបញ្ជាឲ្យបិទសាលារៀនទាំងអស់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ខណ:មនុស្សជាង ១,០០០ នាក់ ដែលនៅជិតទីតាំងជម្លោះនោះ ត្រូវបានជម្លៀសទៅកាន់កន្លែដែលមានសុវត្ថិភាព។

មកទល់ពេលនេះ រដ្ឋាភិបាលក្រុងញូវដេលី និងក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ចំពោះការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា ខណ:ភាគីទាំងពីរ សុទ្ធតែអះអាងថា កងទ័ពរបស់ពួកគេ បានធ្វើការឆ្លើយតបយ៉ាងត្រឹមត្រូវបំផុត៕

Loading...