ព័ត៌មានអន្តរជាតិ

ឥណ្ឌា ជោគជ័យបាញ់មីស៊ីលផ្លោង បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ឥណ្ឌា:​ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលក្រុងញូដេលី បានទទួលជោគជ័យលើការបាញ់សាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីប Agni-5 ដែលមានសមត្ថភាពអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ (ICBM) រយ:ចម្ងាយ​ឆ្ងាយ គឺគ្រប់គ្រាន់ល្មមបាញ់ដល់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន indiatime ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

មីស៊ីល Agni-5 នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជាការដ្ឋានយុទ្ធសាស្ត្រកងកម្លាំងអាកាស ទាហាន និងកងទ័ពជើងទឹករបស់ឥណ្ឌា ដោយវានឹងក្លាយជាផ្នែកមួយ នៃបណ្តាប្រទេសតូចៗ ដែលមាន ICBMs (ហោះបានចម្ងាយចាប់ពី ៥,០០០ ដល់ ៥,៥០០គីឡូម៉ែត្រ) ខណ:ដែលមានតែអាមេរិក ចិន រុស្ស៊ី និងបារាំងទេ ដែលមាន ICBMs នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាការសាកល្បងកាំជ្រួចមីស៊ីលលើកទី ៥ របស់ខ្លួន ដោយទទួលបានជោគជ័យ ចាប់តាំងពី​ឆ្នាំ​២០១២កន្លង​មក​៕

មតិយោបល់