Post News Media ព័ត៌មានអន្តរជាតិ ជប៉ុន ចាប់ផ្ត...

ជប៉ុន ចាប់ផ្តើមផលិតមីស៊ីលមហាល្បឿនប្រឆាំងនាវាមុជទឹក XASM-3

ជប៉ុន: ក្រសួងការពារជាតិក្រុងតូក្យូ បានបញ្ចប់ការអភិវឌ្ឍមីស៊ីលប្រឆាំងនាវាមុជទឹកជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា XASM-3 ជាមួយនឹងការផលិតទ្រង់ទ្រាយធំ ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

តាមរបាយការណ៍ពីអ្នកការទូត បាននិយាយថា មីស៊ីល XASM-3 ត្រូវបានគេរំពឹងថា នឹងជំនួសម៉ូដែលចាស់ ដូចជាប្រភេទមីស៊ីលធុន Type-80 និងType 93 ដែលត្រូវបានដាក់បំពាក់លើយន្តហោះចម្បាំង F-2 របស់កងទ័ពអាកាសជប៉ុន ដោយយន្ដហោះចម្បាំងនីមួយៗ នឹងអាចដាក់មីស៊ីលប្រភេទថ្មីនេះ ចំនួនពីរគ្រាប់។

យោងតាមសារព័ត៌មាន Yomiuri Shimbun បានឲ្យដឹងថា មីស៊ីលថ្មីប្រឆាំងនាវាមុជទឹកនេះ អាចមាន​សមត្ថភាព​ឈានដល់​ល្បឿន​រហូតដល់​ទៅ Mach 3 ពោលគឺ​លឿន​ជាង​សំឡេង​ដល់​ទៅ ៣ ដង​ ហើយវាក៏ជាមីស៊ីលជំនួសដំបូង ដែលផលិតដោយប្រទេសកោះមួយនេះផងដែរ៕

Loading...