Post News Media ព័ត៌មានអន្តរជាតិ អាមេរិក កំពុង...

អាមេរិក កំពុងផ្តោតការយកចិត្តទុកដាក់លើសន្តិសុខជាតិ មិនមែនភេរវកម្មទៀតនោះទេ

អាមេរិក: រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា ការប្រកួតប្រជែងរវាងមហាអំណាច មិនមែនយកចិត្តទុកដាក់លើអំពើភេរវកម្មទៀតនោះទេ តែចំណុចសំខាន់ អាមេរិកផ្តោតទៅលើសន្តិសុខជាតិរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

ដោយលោកបាននិយាយថា អាមេរិក កំពុងប្រឈមមុខនឹងការកើនទ្បើងនៃការគំរាមកំហែង ពីសំណាក់មហាអំណាច ដែលមានរបបខុសគ្នា ជាក់ស្ដែងដូចជាចិន និងរុស្ស៊ីជាដើម ដែលបានបង្ហាញពីយុទ្ធសាស្ត្រការពារជាតិរបស់ពួកគេ។

នៅក្នុងជំហរយ៉ាងច្បាស់មួយ ទៅកាន់ប្រទេសរុស្ស៊ី លោក Mattis បានព្រមានប្រឆាំងនឹងការគំរាមកំហែង ដែលអាមេរិកធ្លាប់ទទួលបានបទពិសោធន៍កន្លងទៅ នៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

ដោយលោក បានព្រមានថា «ប្រសិនបើអ្នក (រុស្ស៊ី) ជំទាស់នឹងអាមេរិក វានឹងជាពេលវេលាដ៏យូរ និងថ្ងៃដ៏អាក្រក់បំផុតរបស់អ្នក» ដោយន័យរបស់លោក គឺចង់សំដៅលើការស៊ើបអង្កេតរឿងឃុបឃិតគ្នា នៅក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ រវាងសេតវិមាន និងវិមានក្រឹមទ្បាំង»៕

Loading...