Post News Media ព័ត៌មានអន្តរជាតិ លោកត្រាំចោទ​រ...

លោកត្រាំចោទ​រុស្ស៊ីថា​ ជាអ្នកគាំទ្រពីក្រោយកូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាន​ចោទ​ប្រកាន់ប្រទេស​រុស្ស៊ីថា​បាន​ជួយ​ប្រទេស​កូរ៉េខាង​ជើង​ឱ្យគេច​ពី​ការ​ដាក់ទណ្ឌកម្មអន្តរជាតិ​ហើយ​បាននិយាយ​ថា​រដ្ឋាភិបាល​ក្រុង​ Pyongyang កំពុង​ធ្វើឱ្យមានការ​ជឿនលឿន​ប្រចាំ​ថ្ងៃ​ក្នុងការ​អភិវឌ្ឍន៍​កាំជ្រួច​មីស៊ីល​ផ្លោង​ដែល​អាច​បាញ់​ដល់សហរដ្ឋអាមេរិក។នេះបើតាមរយ:សារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

នៅក្នុង​សេចក្តីសម្ភាសន៍​មួយ​ក្នុង​បន្ទប់រាង​ពង​ក្រពើ​នៃ​សេតវិមាន​ជាមួយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី Trump បានសរសើរ​ប្រទេស​ចិន​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់​ប្រទេស​នេះក្នុង​ការ​រឹតត្បិត​ការ​ដឹក​ជញ្ជូន​ប្រេង​និង​ធ្យូងថ្ម​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​ក៏​ប៉ុន្តែគាត់​បាននិយាយ​ដែរ​ថា​រដ្ឋាភិបាល​ក្រុងប៉េកាំង​អាច​ចាត់វិធានការ​ច្រើន​ជាង​នេះ​ក្នុង​ការ​ជួយបង្ខិតបង្ខំរដ្ឋាភិបាល​ក្រុង Pyongyang។ ​ក៏​ប៉ុន្តែ​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បានថ្លែង​ថា​ប្រទេសរុស្ស៊ី​ហាក់ដូចជា​ជួយ​បំពេញ​ភាពចំហ​បន្សល់​ទុក​ដោយ​ពួក​ចិន។​

ប្រធានាធិបតី Trump បាននិយាយ​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា​«ប្រទេស​រុស្ស៊ី​មិនបានជួយ​យើង​សោះ​អំពី​បញ្ហា​ប្រទេសកូរ៉េខាង​ជើង។​ អ្វី​ដែល​ប្រទេស​ចិន​បាន​ជួយយើង ប្រទេសរុស្ស៊ី​បានបំពាន។ បើ​និយាយ​ម្យ៉ាង​ទៀត​គឺ​ថា​ប្រទេសរុស្ស៊ី​កំពុង​បំពេញ​អ្វី​ដែល​ប្រទេស​ចិន​ធ្លាប់ជួយ​ប្រទេសកូរ៉េខាង​ជើង»។

Trump យល់ថា​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រហែល​ធ្វើវិទ្ធង្សនាដោយ​ចេតនា​ប្រឆាំង​នឹង​ការ​ដាក់ទណ្ឌកម្មលើកូរ៉េខាង​ជើង។

ប្រធានាធិបតី Trump បាននិយាយ​អំពី​ Putin ថា​ «គាត់​អាច​ចាត់វិធានការ​បានច្រើន។ ​ក៏​ប៉ុន្តែ​ជា​អកុសលយើង​គ្មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​រុស្ស៊ីទេ ហើយ​ក្នុង​ករណី​ខ្លះគេឃើញ​ថា​អ្វី​ដែល​ចិន​បាន​យក​ទៅ​វិញ​ រុស្ស៊ីបាន​ផ្តល់ឱ្យ​កូរ៉េខាង​ជើងជំនួស​វិញ។​ ដូច្នេះ​លទ្ធផល​មិន​បានល្អ​ដូច​ដែល​ប៉ង​ប្រាថ្នាទេ»៕

Loading...