Post News Media ព័ត៌មានអន្តរជាតិ ចិនបន្តដាក់យន...

ចិនបន្តដាក់យន្តហោះចម្បាំង នៅក្នុងកងទ័ពជើងទឹកខ្លួន

ចិន: តាមប្រព័ន្ធផ្សព្វផ្សាយក្រុងប៉េកាំងថ្មីៗនេះ បានឲ្យដឹងថា ការវិនិយោគជាច្រើនឆ្នាំ ទៅលើឧបករណ៍យោធា និងបច្ចេកវិទ្យា បាននាំមកនូវវត្តមានយន្តហោះចម្បាំងអេឡិចត្រូនិកថ្មីមួយគ្រឿង ត្រូវបានដាក់ពង្រាយនៅក្នុងគម្រោងថាមពល សម្រាប់កងរំដោះប្រជាជនចិន នៅសមុទ្រចិនខាងកើត និងខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

អ្នកវិភាគយោធាលោក Song Zhongping បានប្រាប់កាសែត Global Times កាលពីថ្ងៃច័ន្ទថា «យន្តហោះប្រយុទ្ធ H-6G ដែលជាប្រព័ន្ធអេឡិចត្រូនិចកម្រិតខ្ពស់ សម្រាប់កងទ័ពអាកាសចិន អាចគ្របដណ្តប់លើតំបន់ប្រយុទ្ធធំ ៗ ដូចជាសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

សូមជំរាបថា យន្តហោះប្រយុទ្ធនេះ បានចូលរួមនៅក្នុងកងទ័ពជើងទឹកចិន ជាមួយការអភិវឌ្ឍចាប់តាំងពីឆ្នាំ ២០០៨ កន្លងមក៕

Loading...