Post News Media ព័ត៌មានអន្តរជាតិ ធ្លាក់ព្រិលយ៉...

ធ្លាក់ព្រិលយ៉ាងខ្លាំងនៅជប៉ុន បង្កឲ្យមានការរំខានដល់ការធ្វើដំណើរ

ជប៉ុន: រាជធានីតូក្យូនៃប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ មានការព្រិកធ្លាក់រហូតដល់កម្រាស់ជាង ២៥ សង់ទីម៉ែត្រ ដែលបង្កឲ្យមានការរំខាន សម្រាប់ការធ្វើចរាចរណ៍រថយន្តនៅលើស្ពាន និងផ្លូវក្រោមដី ខណ:ការដឹកជញ្ជូននៅជុំវិញទីក្រុង ត្រូវបានពន្យារពេលផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

ព្រិលនេះ បានចាប់ផ្ដើមធ្លាក់នៅព្រឹកថ្ងៃច័ន្ទ ដោយបន្តបោកបក់ដល់ព្រឹកថ្ងៃអង្គារ ជាមួយនិងកម្រាស់ ២៣ សង់ទីម៉ែត្រ នៅក្នុងទីក្រុង ដែលកម្រកើតមានបែបនេះណាស់។

ជាមួយគ្នានេះដែរ ដោយមានព្រិលធ្លាក់កកកុញ នៅតាមដងផ្លូវនានា រួមទាំងសីតុណ្ហភាពត្រជាក់ផងនោះ បានបង្ខំឲ្យអ្នកថ្មើរជើង ត្រូវធ្វើដំណើរយ៉ាងប្រុងប្រយ័ត្ន។

សូមជំរាបថា បណ្តាញផ្លូវដែកភាគច្រើន បានដំណើរការជាធម្មតា ប៉ុន្តែសេវារថភ្លើងមួយចំនួន ត្រូវបានលុបចោល ខណ:ផ្លូវហាយវេ និងជើងហោះហើរជាច្រើន នៅតែបន្តបិទទ្វារផងដែរ៕

Loading...