Post News Media ព័ត៌មានអន្តរជាតិ យន្តហោះចម្បាំ...

យន្តហោះចម្បាំងជំនាន់ទី៥ចិន បញ្ចប់សមយុទ្ធដែនអាកាសលើកដំបូងរបស់ខ្លួន

ចិន: តាមការប្រកាសរបស់កងកម្លាំងទ័ពអាកាសរំដោះប្រជាជនចិន បានឲ្យដឹងថា យន្តហោះចម្បាំង J-20 ជំនាន់ទី៥ របស់ប្រទេសចិន បានបញ្ចប់សមយុទ្ធយោធាដែនអាកាសលើកដំបូងរបស់ពួកគេ បន្ទាប់ពីបានចូលរួមសមយុទ្ធនៅដើមខែមករាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

ការធ្វើសមយុទ្ធនេះ មិនត្រឹមតែមានយន្តហោះចម្បាំង J-20 ដែលបង្ហាញខ្លួនប្រយុទ្ធតាមដែនអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានយន្តហោះចម្បាំង J-16 និង J-10 ស៊េរីចាស់ ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែករយ:ចម្ងាយឆ្ងាយ H-6K ចូលរួមផងដែរ។

តាមប្រភពព័ត៌មានក្នុងស្រុកមួយ បានបញ្ជាក់ឲ្យដឹងថា ទីតាំងសម្រាប់ការធ្វើសមយុទ្ធនេះ គឺមានរយ:ពេល ៩ ថ្ងៃ ប៉ុន្តែមិនត្រូវបានគេបង្ហាញឲ្យដឹងជាផ្លូវការនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការពារជាតិចិន ធ្លាប់បានប្រកាសកាលពីឆ្នាំមុនថា យន្ដហោះចម្បាំងនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ សម្រាប់កងកម្លាំងទ័ពអាកាស ប៉ុន្តែពុំទាន់ច្បាស់ថា វាបានឈានទៅដល់សមត្ថភាពប្រតិបត្តិការពេញលេញប៉ុនណាទេ៕

Loading...