Post News Media ព័ត៌មានអន្តរជាតិ អាមេរិក ទំនងជ...

អាមេរិក ទំនងជាត្រៀមវាយប្រហារដែនអាកាស ប្រឆាំងនឹងទីតាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

អាមេរិក: វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលថាយោធាអាមេរិក បានប្រមូលផ្ដុំអាវុធនុយក្លេអ៊ែរជាបណ្តើរ ៗ នៅលើឧបទ្វីបកូរ៉េ ចាប់តាំងពីក្រុងព្យុងយ៉ាង ចាប់ផ្តើមសាកល្បងមីស៊ីលផ្លោង កាលពីខែមេសាកន្លងមក ដោយអាមេរិកបានបង្កើនកងទ័ពខ្លួន ឆ្លងកាត់តំបន់ព្រំដែននៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

តាមសេចក្ដីរាយការណ៍នៅពេលនេះ ទំនងជាមន្ទីរបញ្ចកោណ កំពុងរៀបចំកងកម្លាំងរបស់ខ្លួននៅទីនោះ ដើម្បីវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងរបបដឹកនាំក្រុងព្យុងយ៉ាង។

ដោយយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit និង B-52 Stratofortress ចំនួនពីរគ្រឿងរបស់អាមេរិក ត្រូវបានដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េ ហើយបើតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា យន្តហោះធុន B-2s អាចនឹងបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែរប្រភេទ B-61។

សូមជំរាបថា គ្រាប់បែកនុយក្លេអ៊ែរ B-61 ត្រូវបានរចនាកែប្រែថ្មី ដោយវាមានសមត្ថភាពអាចវាយប្រហារពីលើអាកាស មកកាន់គោលដៅក្រោមដីល្អប្រសើរជាងមុន ដែលយុទ្ធសាស្ត្រចម្បងរបស់អាមេរិក គឺសំដៅភាគច្រើនទៅឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

Loading...