Post News Media ព័ត៌មានអន្តរជាតិ Update៖ មនុស្...

Update៖ មនុស្សស្លាប់កើតទ្បើងដល់ ៣១ នាក់ ក្នុងករណីអគ្គិភ័យឆេះមន្ទីរពេទ្យ នៅកូរ៉េខាងត្បូង

កូរ៉េ: ក្រុមពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣១ នាក់ ត្រូវបានស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះមន្ទីរពេទ្យមួយ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

អគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៧និង ៣០ នាទីព្រឹក (ម៉ោង ក្នុងស្រុក) នៅមន្ទីរពេទ្យ Sejong ក្នុងទីក្រុង Milyang របស់ខេត្ត Gyeongsang ដែលវាបានចាប់ផ្តើមឆាបឆេះពីបន្ទប់សង្គ្រោះបន្ទាន់ នៅជាន់ទី ១ របស់មន្ទីរពេទ្យ។

ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា មនុស្សប្រហែល ៤០ នាក់បានរងរបួស ដោយមាន ១១ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយបើតាមរបាយការណ៍ បានបញ្ជាក់ថា មានអ្នកជំងឺប្រហែល ២០០ នាក់ បានស្ថិតនៅខាងក្នុងអគារនោះ។

មកទល់ពេលនេះ ប្រតិបត្តិការសង្គ្រោះកំពុងដំណើរការ ហើយមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ នៅពុំទាន់ដឹងនៅទ្បើយទេ៕

Loading...