ព័ត៌មានអន្តរជាតិ

CIA៖ រុស្ស៊ី នឹងជ្រៀតជ្រែកប្រព័ន្ធបោះឆ្នោតអាមេរិក នាពេលខាងមុខ

អាមេរិក: នាយកភ្នាក់​ងារស៊ើបការណ៍​សម្ងាត់​កណ្តាល​អាមេរិក (CIA) លោក Mike Pompeo រំពឹងទុកថា ប្រទេសរុស្ស៊ី នឹងកំណត់គោលដៅវាយប្រហារ ក្នុងប្រព័ន្ធបោះឆ្នោតអាមេរិកបន្តទៀត នៅអំទ្បុងពេលពាក់កណ្តាលនៃការបោះឆ្នោតនាចុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

លោក Mike Pompeo បានប្រាប់ភ្នាក់ងារ BBC ថា ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ នូវការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការជ្រៀតជ្រែកប្រព័ន្ធបោះឆ្នោតនៅអឺរ៉ុប និងអាមេរិកទ្បើយ។

ដោយលោកបានបន្ថែមថា ក្នុងរយ:ពេលប៉ុន្មានខែទៀត កូរ៉េខាងជើង ក៏អាចនឹងមានសមត្ថភាពវាយប្រហារដែនអាកាសរបស់អាមេរិក ជាមួយនឹងមីស៊ីល បំពាក់ដោយក្បាល់គ្រាប់នុយក្លេអ៊ែរផងដែរ។

យ៉ាងណាមិញសហគមន៍ស៊ើបការណ៍អាមេរិក នៅតែអះអាងថា ពួកគេជឿជាក់ថា រុស្ស៊ីពិតជាបានជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ កន្លងទៅប្រាកដមែន៕

មតិយោបល់