Post News Media ព័ត៌មានអន្តរជាតិ អ៊ុយក្រែន បាញ...

អ៊ុយក្រែន បាញ់សាកល្បងមីស៊ីលគ្រូសថ្មី នៅមូលដ្ឋានលើដី

អ៊ុយក្រែន:​ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន (NSDC) បាននិយាយថា រដ្ឋាភិបាលក្រុង kiev កាលពីថ្ងៃអង្គារ បានបាញ់សាកល្បងមីស៊ីលគ្រូស ដែលផលិតក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយ NSDC បានឲ្យដឹងថា មីស៊ីលនេះ អាចមានលទ្ធភាពវាយប្រហារដែនអាកាសពីទីតាំងលើដី ក៏ដូចជាដែនសមុទ្រផងដែរ។

ពាក់ព័ន្ធនឹងការធ្វើតេស្តនេះ លោក Oleksandr Turchynov ប្រធាន NSDC បាននិយាយថា វាគឺជាដំណាក់កាលនៃកម្មវិធីមីស៊ីលថ្មីមួយ សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលមីស៊ីលនេះ មានសមត្ថភាពខ្ពស់អាចវាយប្រហារគោលដៅសត្រូវ នៅរយ:ចម្ងាយឆ្ងាយបាន»។

ក្នុងពេលជាមួយគ្នានោះ លោកក៏បានសង្កត់ធ្ងន់ថា ការផលិតមីស៊ីលគ្រូសរបស់អ៊ុយក្រែន និងឧបករណ៍ប្រយុទ្ធរបស់ពួកគេ គឺមិនផ្ទុយពីកិច្ចព្រមព្រៀងអន្តរជាតិ ដែលបានចុះហត្ថលេខា ដោយអ៊ុយក្រែន សម្រាប់ប្រភេទអាវុធបែបនេះនោះទេ៕

Loading...