Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ ថាក...

លោក ត្រាំ ថាការប៉ុនប៉ងអាក្រក់របស់កូរ៉េខាងជើង ចំពោះអាវុធនុយក្លេអ៊ែរ អាចនឹងគំរាមកំហែងដល់អាមេរិកនាពេលឆាប់ៗ

អាមេរិក: កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់ការព្រមាន ពីសំណាក់កូរ៉េខាងជើង ជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់ពួកគេ មកលើប្រទេសលោក។ នេះបើយោងតាមសារព័ត៌មាន cnbc ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ក្នុងនោះលោក ត្រាំ បាននិយាយថា ការប៉ុនប៉ងអាក្រក់របស់ក្រុងព្យុងយ៉ាង ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល អាចនឹងគំរាមកំហែង ដល់អាមេរិកនាពេលឆាប់ៗខាងមុខនេះ។

ដោយលោកបានបន្ថែមថា រដ្ឋាភិបាលអាមេរិក កំពុងអនុវត្តសម្ពាធដ៏ខ្លាំងក្លាបំផុត ទៅលើកូរ៉េខាងជើង ដើម្បីការពារការវាយប្រហារនេះ៕

Loading...