Post News Media ព័ត៌មានអន្តរជាតិ អាមេរិក បរាជ័...

អាមេរិក បរាជ័យក្នុងការបាញ់សាកល្បងប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង នៅរដ្ឋហាវ៉ៃ

អាមេរិក: តាមសេចក្ដីរាយការណ៍មួយ កាលពីថ្ងៃពុធបានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបរាជ័យធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង នៅក្នុងការស្ទាក់ចាប់គោលដៅវាយប្រហាររបស់សត្រូវមកកាន់រដ្ឋហាវ៉ៃ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨។

ទីភ្នាក់ងារការពារមីស៊ីល និងកងទ័ពជើងទឹកអាមេរិក បានធ្វើតេស្តសាកល្បងមីស៊ីល (SM)-3 Block IIA ដែលបានបាញ់ចេញពីមជ្ឈមណ្ឌលមីស៊ីលប៉ាស៊ីហ្វិក Kauai និងហាវ៉ៃ កាលពីព្រឹកថ្ងៃពុធ។

ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃគំនិតការពារជាតិថ្មី ដោយមីស៊ីលនោះ ត្រូវបានគេបាញ់ចេញពីច្រាំងសមុទ្រ ជាជាងការប្រើវានាវាចម្បាំង បំពាក់ដោយប្រព័ន្ធការពារមីស៊ីលធុន Aegis របស់កងទ័ពជើងទឹកអាមេរិក ដែលធ្លាប់បានអនុវត្តអស់រយ:ពេលជាច្រើនឆ្នាំកន្លងមក។

សូមជំរាបថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីល SM-3 គឺជាអាវុធការពារមួយ ដែលកងទ័ពជើងទឹកអាមេរិក ប្រើដើម្បីបំផ្លាញមីស៊ីលផ្លោងរយ:ចម្ងាយខ្លី ទៅមធ្យម៕

Loading...