Post News Media ព័ត៌មានអន្តរជាតិ តួកគី គ្រោងនឹ...

តួកគី គ្រោងនឹងដាក់ពង្រាយកងទ័ពជើងទឹក និងអាកាសទៅកាន់កាតា

តួកគី: មន្ត្រីការទូតតួកគី បាននិយាយថា រដ្ឋាភិបាលខ្លួនគ្រោងនឹងដាក់ពង្រាយកងកម្លាំទ័ពជើងទឹក និងអាកាសទៅកាន់ប្រទេសកាតាបន្ថែមពីលើទាហានរបស់ពួកគេ ដែលមានវត្តមាននៅក្នុងប្រទេសនេះរួចជាស្រាច់។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨។

ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកាតា លោក Fikret Ozer បានធ្វើការបដិសេធមិនបកស្រាយនោះទេ ទៅលើការដាក់ពង្រាយនេះ ប៉ុន្តែបើយោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងប្រទេសកាតា និងតួកគីនៅក្នុងឆ្នាំ ២០១៤ គឺទាហាន និងកងជើងទឹកតួកគី នឹងត្រូវដាក់ពង្រាយនៅកាតា។

រដ្ឋាភិបាលក្រុងអាន់ការ៉ា និងក្រុងដូហា ត្រូវបានគេដឹងថា នឹងកំណត់ពេលវេលា សម្រាប់ការជួបពិភាក្សាគ្នា អំពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅពេលកងកម្លាំងប្រទេសតួកគី ត្រូវបានដាក់ពង្រាយ​នាពេលខាងមុខ ស្របទៅតាមកិច្ចចរចារបស់ពួកគេ។

សូមជំរាបថា ផែនការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលតួកគីអាចបង្កើតជំរំយោធាខ្លួនមួយ នៅក្នុងប្រទេសកាតា៕

Loading...