ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានថា ជាការប្រកាសសង្រ្គាម ជាមួយកូរ៉េខាងជើងហើយ ខណៈហាមប្រាមមិនឲ្យមានការផ្គត់ផ្គង់ប្រេងនោះ

រុស្ស៊ី: ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានព្រមានថា ការដាក់បម្រាមហាមឃាត់លើការនាំចេញប្រេងរបស់បណ្ដាប្រទេសនានា ទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាការបិទផ្លូវជាតិទាំងស្រុង ដែលនាំឲ្យក្រុងព្យុងយ៉ាងចាត់ទុកថា វាជាការប្រកាសសង្គ្រាមមួយ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨។

កាលពីខែធ្នូឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានឯកភាពលើការដាក់ទណ្ឌកម្មថ្មីមួយ ដោយកាត់បន្ថយការនាំចូលប្រេង ក៏ដូចជាការផលិតប្រេងរបស់កូរ៉េខាងជើង ដែលទណ្ឌកម្មនេះ គឺជាឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលចុងក្រោយ ដែលធ្វើទ្បើងពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។

លោក Alexander Matsegora បាននិយាយថា «ប្រសិនបើការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេង ត្រូវបានបញ្ឈប់នោះ វាមានន័យថា ជាការរាំងស្ទះទាំងស្រុង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េខាងជើង ដោយក្រុងព្យុងយ៉ាង ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា ទង្វើផ្លាស់ប្ដូរនេះ គឺស្មើនឹងការប្រកាសសង្គ្រាម ជាមួយរបបខ្លួន៕

មតិយោបល់