Post News Media ព័ត៌មានអន្តរជាតិ នាវាដឹកយន្ដហោ...

នាវាដឹកយន្ដហោះចម្បាំងអាមេរិក ដាក់ពង្រាយនៅរដ្ឋ Virginia បន្ទាប់ពីនាវាចារកម្មរុស្ស៊ីមានវត្តមាននៅទីនោះ

អាមេរិល: កងទ័ពជើងទឹកអាមេរិក បានដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង USS George HW Bush ទៅកាន់ឆ្នេរសមុទ្ររដ្ឋ Virginia បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានវត្តមាននាវាចារកម្មរុស្ស៊ីមួយគ្រឿង បានលេចឡើងនៅទីតាំងនោះ កាលពីប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា នាវាស៊ើបការណ៍រុស្ស៊ី SSV-175 Viktor Leonov បានស្ថិតនៅចម្ងាយ ២៧ ម៉ាយល៍ពីឆ្នេរសមុទ្ររដ្ឋ Virginia ដែលនៅទីតាំងនោះ គឺស្ថិតនៅក្នុងដែនទឹកអន្ដរជាតិ។

សូមជំរាបថា នាវាចារកម្មរុស្ស៊ី បានធ្វើដំណើរចេញពីប្រទេសទ្រីនីដាដ និងតូបាហ្គូ ដោយធ្វើដំណើរឆ្លងកាត់ដែនទឹកអន្ដរជាតិ តាមបណ្តោយឆ្នេរសមុទ្រអាមេរិកខាងកើត ខណ:ដែលកងទ័ពជើងទឹកអាមេរិក ទទួលបានសញ្ញាពីនាវានេះ នៅពេលដែលពួកគេបានរកឃើញវា តាមរយ:នាវាពិឃាត USS Cole និងយន្តហោះ P-8A Poseidon របស់ពួកគេ៕

Loading...