ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក មកដល់អ៊ីស្រាអ៊ែល ចំពេលមានភាពតានតឹងដូចទឹកកំពុងពុះ ជាមួយលីបង់

បរទេស: ទាហានអាមេរិក បានមកដល់អ៊ីស្រាអែលហើយ ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ជាមួយកងកម្លាំងអ៊ីស្រាអែល ចំពេលមានភាពតានតឹង ជាមួយក្រុមយោធា Hezbollah របស់ប្រទេសលីបង់ កាន់តែទ្បើងកម្ដៅដូចទឹកកំពុងពុះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨។

សមយុទ្ធយោធារវាងអាមេរិក និងអ៊ីស្រាអែល មានឈ្មោះថា Juniper Cobra ដែលប្រទេសទាំងពីរធ្លាប់បានធ្វើវាកាលពីឆ្នាំ ២០១៦ កន្លងទៅ គឺមានការចូលរួមពីយោធាអាមរិកជាង ៣,០០០ នាក់។

ទីភ្នាក់ងារព័ត៌មាន Channel 10 News បានឲ្យដឹងថា សមយុទ្ធនេះ នឹងធ្វើការវាយប្រហារគ្រាប់មីស៊ីលជាបន្តបន្ទាប់ នៅផ្នែកភាគខាងត្បូង និងខាងជើងប្រទេសអ៊ីស្រាអែល។

សូមជំរាបថា សមយុទ្ធនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយក្រុម Hezbollah ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានគំរាមបាញ់មីស៊ីលទៅកាន់អ៊ីស្រាអែល ប្រសិនបើមិនបញ្ឈប់ការកសាងជញ្ជាំង នៅតាមព្រំដែនប្រទេសលីបង់៕

មតិយោបល់